We, social compass have cooperated with Aeon Mean Chey for these three projects. The first work is a large-scale digital artwork created by Miss Jessy An, who is an artist and also one of our Social Compass members. The second is a collage of young children’s artwork which is displayed on the wall. This artwork was created by a combination of the kids’ artworks which features a scene of land, sea, and sky. We have conducted a lot of workshops in different places in Cambodia with the idea of SDGs for kids in order to collect the artwork. The third is the work that we cooperated with Sovanna Phum Art Association to design the shadow also known as “Sbek Tom” from Cambodia’s intangible cultural heritage for display as decoration in the escalator hall.
គម្រោងចំនួនបីដែលត្រូវបានរៀបចំឡើងដោយដោយក្រុមហ៊ុន Social Compass សហការជាមួយនឹងផ្សារទំនើបអុីអនម៉លមានជ័យបានបើកបង្ហាញជាសាធារណៈហើយកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។ គម្រោងទី១គឺ ការដាក់បង្ហាញស្នាដៃសិល្បៈឌីជីថលខ្នាតធំ ដែលបង្កើតឡើងដោយ កញ្ញា.ជេសស៊ី អាន (Jessy An) ជាសិល្បៈករ និងជាសមាជិកម្នាក់ របស់ Social Compass ផងដែរ។ គម្រោងទី២ គឺជាការដាក់បង្ហាញស្នាដៃសិល្បៈគំនូរលើជញ្ជាំងដោយប្រើប្រាស់រូបគំនូររបស់កុមារតូចៗជាច្រើនដែលបានមកពី ការធ្វើ Workshop នៅតាមតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ក្រោមប្រធានបទ SDGs ជាគោលគំនិតសម្រាប់កុមារ។ គំនូរលើជញ្ជាំងសម្រាប់កុមារនេះ បង្ហាញពីទិដ្ឋភាពចំនួន៣គឺ នៅលើដី ក្នុងសមុទ្រ និងលើមេឃ។ ឯគម្រោងទី៣ គឺជាការងារដែលយើងបានសហការជាមួយសមាគមសិល្បៈសុវណ្ណភូមិ ដើម្បីផលិតរូបចម្លាក់ស្បែក នៃល្ខោនស្រមោលស្បែកធំដែលជាបេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា សម្រាប់ដាក់តាំងលម្អនៅឯបរិវេណសាលជណ្តើរយន្តនៃ ផ្សារទំនើបអ៊ីអនមានជ័យ។